តម្លៃដីនៅក្នងសង្កាត់សំរោងក្រោម មិនសូវថ្លៃខ្លាំងបើធៀបទៅនឹងសង្កាត់ផេ្សងៗក្នុងខណ្ឌពោធិ៍សែនជ័យ!

ខណ្ឌ ពោធិ៍សែនជ័យ ដែលជាខណ្ឌកំពុងរីកលូតលាស់ខ្លាំងនៅទីក្រុងភ្នំពេញ បានក្លាយជាជម្រើស ដ៏ទាក់ទាញបំផុតមួយសម្រាប់អ្នកអភិវឌ្ឍន៍ដើម្បីសាងសង់គម្រោងលំនៅដ្ឋាន និងឃ្លាំងដោយសារតែតម្លៃដីនៅទីនោះមិនសូវថ្លៃខ្លាំងបើធៀបនឹងនៅកណ្ដាលក្រុងភ្នំពេញ។

ចម្ងាយប្រមាណជា១០គីឡូម៉ែត្រភាគនិរតីក្រុងភ្នំពេញ ពោធិ៍សែនជ័យគឺជាខណ្ឌ ធំជាងគេបង្អស់ក្នុងចំណោមខណ្ឌទាំង១៤នៅទីក្រុងភ្នំពេញ និងមានចំនួនប្រជាជនរស់ច្រើនជាងគេផងដែរ។ 

ខណ្ឌ ពោធិ៍សែនជ័យ ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់ត្រពាំងក្រសាំង, សង្កាត់សំរោងក្រោម, សង្កាត់ចោមចៅទី១, សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣, សង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២។

លោក ហ៊ុង ទី អនុប្រធានរបស់ ក្រុមហ៊ុន ទ្រីលែន រៀលធី ប្រាប់អោយដឹងថាក្នុងចំណោមសង្កាត់ទាំង៧ សង្កាត់និមួយៗមានសក្តដានុពលរៀងៗខ្លួន ដោយឡែក សង្កាត់សំរោងក្រោម បានប្រែមុខមាត់គួរសមក្នងរយះពេលចុងក្រោយនេះ ដោយសារតម្លៃដីមិនសូវថ្លៃខ្លាំងបើធៀបទៅនឹងសង្កាត់ផេ្សងៗ ដែលជាហេតុ ធ្វើអោយមានតម្រូវការដីច្រើន។ តម្លៃដីនៅចុងឆ្នាំ ២០១៩ ក្នុងមួយម៉ែត្រការេ៉ប្រហែល ១៧០ដុល្លារ ហើយបច្ចុប្បន្នតំលៃក៏មិនសូរវប្រែប្រួលខ្លាំងដែរ តំលៃត្រឹម ១៩០​ដុល្លារទៅ ២៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ អាចរកទិញបាន។   

លោក ហ៊ុង ទី បានបន្ថែមទៀតថា មានគម្រោងបុរីធំៗ ពីបីបានសាងសងរូចរាល់​ និងមានគម្រោងតូចៗជាច្រើនបាននិងកំពង់សាងសង់ ដែលជាកត្តាធ្វើមានការទាក់ទាញ អ្នកទិញ អ្នកលក់ អ្នកវិនិយោគនានាៗ។  

នៅ​ក្នុង​ខណ្ឌ​នេះ តម្លៃដីមិនសូវថ្លៃខ្លាំង​ និងនៅមានសក្តដានុពលច្រើនសម្រាប់ នាពេលអនាគត ដូចជា សម្រាប់សាងសង់លំនៅដ្ធាន ធ្វើឃ្លាំង និងទិញទុកចំនេញ​ ជាដើម ។ល។

បងៗត្រូវការទិញ - លក់នៅកក្នុង សង្កាត់សំរោងក្រោម ។ សូមទំនាក់ទំនងក្រុមការងារយើងខ្ញុំ ៖

  • លោក ហ៊ុង ទី អនុប្រធានរបស់ ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ទំនង 077 988 178
  • លោកស្រី សុខ សុមាន អគ្គនាយក  របស់ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ទំនង 070/017 436 338
  • លោក កោសល្យ រតនា ប្រធានផ្នែកលក់ប្រចាំក្រុងភ្នំពេញ របស់ក្រុមហ៊ុន ទ្រីលែន រៀលធី លេខទំនាក់ ទំនង 098 296 168

អត្ថបទ៖ សុខ សួស្តី

Related Posts

ឈ្មោះ​សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ នៃ​រាជធានីភ្នំពេញ

ឈ្មោះ​សង្កាត់​ទាំង ១០៥ ក្នុង​ខណ្ឌ​ទាំង ១៤ នៃ​រាជធានីភ្នំពេញ

រាជធានី​ភ្នំពេញ ចែកចេញ​ជា​ខណ្ឌ​ចំនួន ១៤ ដែល​មាន​សង្កាត់​ចំនួន ១០៥ ។ ក្នុង​ចំណោម​ខណ្ឌ​ទាំង ១៤ នោះ...

Read More
What home sellers want from their real estate agent?

What home sellers want from their real estate agent?

What home sellers want from their real estate agent?

Read More